The Benefits of Gender-lens Investing have Strong Ripple Effects

បើទោះបីជាមានស្រ្តីប្រហែលជា ៥០% នៃចំនួនសរុបនៃអ្នកដែលគ្រប់អាយុចូលបំរើការងារក៏ដោយក៏គេនៅសង្កេតឃើញថា កម្លាំងពលកម្មដែលបានមកពីស្ត្រីនៅមានកម្រិតទាបជាងបុរសនៅឡើយ ហើយពួកគាត់ត្រូវធ្វើការដោយមិនបានទទួលប្រាក់បៀវត្សខ្ពស់ដូចជាបុរសទេ។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសំរេចសមិទ្ឋផលយ៉ាងធំធេងដោយបានផ្តល់ឱកាសនិងភាពងាយស្រួលដល់សហគមន៏ និងប្រជាជនដែលមិនមានប្រព័ន្ឋធនាគារដើម្បីប្រើប្រាស់ប៉ុន្តែទន្ទឹមនិងនេះផងដែរ យើងក៏នៅមានចំណុចខ្វះខាតជាច្រើនក្នុងការបញ្ចប់គម្លាតយេនឌ័រទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុ។

នៅប្រទេសកម្ពុជា មានស្រ្តីប្រមាណជា ៦៥%មានអាជីវកម្មខ្នាតតូច និងមធ្យម ហើយអ្វីដែលជាឧបសគ្គចំបងក្នុងការពង្រីកអាជីវកម្មរបស់ពួកគេទាំងនោះគឺកង្វះខាតហិរញ្ញាវត្ថុ។ ការវិនិយោគជាមួយស្រ្តីមិនមែនគ្រាន់តែជាការលើកកម្ពស់ និងការផ្តល់ឱកាសដើម្បីអោយស្ត្រីឈានទៅដល់សក្តានុពលពេញលេញរបស់ពួកគាត់នៅក្នុងសង្គមតែប៉ុណ្ណោះទេ តែវាអាចជួយបង្កើតផលវិជ្ជមាន និងអត្ថប្រយោជន៍ដល់គ្រួសាររបស់ពួកគេទាំងមូល សហគមន៍ ប្រទេសជាតិ និងអាចជួយបង្កើនទីផ្សារការងារកាន់តែទូលំទូលាយ។ ជាក់ស្តែងនៅពេលដែលស្រ្តីជួបការលំបាក នោះ គ្រួសាររបស់គាត់ និងសង្គមក៏ជួបការលំបាកដូចគ្នា។ បើតាមការសិក្សាលើប្រធានបទនេះបានបង្ហាញថា សហគ្រិនស្រ្តីមានភាពបិុនប្រសព្វក្នុងការវិនិយោគឡើងវិញទៅលើប្រាក់ចំណេញនៅក្នុងអាជីវកម្មរបស់ពួកគាត់ ពង្រឹងសហគមន៍ ការវិនិយោគទៅលើសុខភាព និងការអប់រំរបស់កូនៗពួកគាត់។ ខណៈពេលដែលយើងលើកកម្ពស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច មិនអាចបញ្ជាក់បាននូវសមភាពយេនឌ័របាននៅឡើយទេតែគឺជាផ្នែកមួយដ៏សំខាន់ដែលស្រ្តីមានសមត្ថភាពក្នុងការចរចាអំពីភាពប្រសើរឡើងនៃសុខុមាលភាពរបស់ពួកគាត់។

សម្រាប់ឆ្នាំនេះ សន្និបាត SHEនឹងផ្តោតសំខាន់ទៅលើប្រធានបទដែលស្តីពី “ការវិនិយោគជាមួយស្រ្តី”។សន្និបាត SHE គឺជាសន្និបាតប្រចាំឆ្នាំដោយមានការចូលរួមពីសហគ្រិនស្ត្រី សិស្សានុសិស្ស មន្រ្តីរាជការ និងបុគ្គលិកមកពីស្ថាប័នផ្សេងៗដើម្បីចូលរួមកិច្ចពីភាក្សាស្តីពីការលើកកម្ពស់និងពង្រឹងសិទ្ធអំណាចស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។ សន្និបាត SHEបបានបង្កើតបាន ៣ឆ្នាំមកហើយ។ ហើយគឺជាសន្និបាតធំជាងគេបង្អស់ដែលបានបង្កើតឡើងដើម្បីអបអរសាទរសហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា។លើសពីនេះទៅទៀត មានស្រ្តីច្រើនជាង ១៥០នាក់ មកចូលរួមដើម្បីអបអរ និងលើកកម្ពស់ភាពជាសហគ្រិនស្ត្រីរៀងរាល់ឆ្នាំ។ តើអ្នកចង់ចូលរួមដែលឬទេ? សំរាប់ពត៍មានបន្ថែមសូមចុចទីនេះ here

Although women account for about 50% of the working age population, labor force participation among women is persistently below that of men, and women perform a higher share of unpaid work. In recent years, we’ve made great advancements in providing access to unbanked communities and individuals, but far less progress has been made in closing the gender gap in terms of financial access. 

In Cambodia, women run roughly 65% of the micro- and small-sized businesses. One of the biggest barriers to growth for these businesses is lack of finance. Investments in girls and women is not only a stepping stone in their empowerment and opportunity to reach their full potential in society; it also creates ripple effects of benefits for entire families, communities and countries and can help improve labor market outcomes more broadly. When women fall behind, so do families and societies. Research on the topic shows that female business-owners are better at reinvesting profits into their businesses, strengthening local communities and investing in their children’s health and education. While economic empowerment among women does not guarantee gender equality, it is a vital part in women’s ability to negotiate improvements in their well-being.

This year’s SHE Conference is centered specifically on the theme of ‘Investing in Women’. The SHE conference is an annual platform where female entrepreneurs, students, government officials and organizations discuss women’s economic empowerment. Launched only three years ago, the SHE Conference is becoming the largest celebration of female entrepreneurs in Cambodia bringing together more than 150 people each year to promote and celebrate women's entrepreneurship. Interested in attending? Find out more here.

 
1.jpg
9.jpg