នៅប្រទេសកម្ពុជាមានសហគ្រិនស្រ្តីប្រមាណជា 60% មានអាជីវកម្មធុនតូច និងមធ្យម។ ដេាយឡែកសហគ្រិនស្រ្តី មួយចំនួនធំដែលបានជួបប្រទះការលំបាកក្នុងការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យាក្នុងការធ្វើអាជីវកម្មរបស់គាត់។

IMG_7499 copy.jpg

ដូច្នេះសហគ្រាសសង្គម ស៊ី អ៊ិនវេសមិន (SHE Investments) បានសហការជាមួយ USAID និង Development Innovations Cambodia រួមគ្នាដើម្បីជួយសហគ្រិនស្ត្រីនៅកម្ពុជាដែលជួបភាពលំបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យាឲ្យទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលបន្ថែមទាក់ទងនឹងការប្រើប្រាស់បច្ចេករិទ្យក្នុងការពង្រីកអាជីវកម្ម។ យើងផ្តល់ជូនអហារូបករណ៏ 100% សម្រាប់កម្មវិធីអភិវឌ្ឍន៍អាជីវកម្មនេះជូនទៅសហគ្រិនស្រ្តីគ្រប់រូប ក្នុងគោលបំណងលើកកម្ពស់ស្រ្តីក្នុងវិស័យ សហគ្រិនភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

អាហារូបករណ៏ 100% សំរាប់កម្មវិធីអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន និងមធ្យម មានផ្តល់ជូនអត្ថប្រយេាជន៏ដូចជា៖

  • ផ្តល់ជូនអហារូបករណ៏ 100% សំរាប់កម្មវិធីអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន និងមធ្យមដែលមានតំលៃស្មើ 1,800 ដុល្លាអាមេរិក

  • ផ្តល់ជូនវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មពីអ្នកជំនាញរយះពេល 6ខែ

  • ផ្តល់ជូនការប្រឹក្សាយោបល់អាជីវកម្មយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ

  • ទទួលបានឱកាសបង្កើនបណ្តាញទំនាក់ទនងជាមួយសហគ្រិនស្ត្រីដ៏ទៃទៀត។

 ក្រុមការងារ ស៊ី អ៊ិនវេសមិន (SHE Investments) និង Development Innovations Cambodia

ក្រុមការងារ ស៊ី អ៊ិនវេសមិន (SHE Investments) និង Development Innovations Cambodia

ពិសេសជាងនេះទៅទៀតសម្រាប់កម្មវិធីអភិវឌ្ឍន៍អាជីកម្មថ្នាក់មូលដ្ឋាន និងមធ្យមវគ្គនេះ បានរួមបញ្ចូលកម្មវិធីសិក្សាបន្ថែមអំពី "របៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីអោយអាជីវកម្មកាន់តែមានភាពរីកចំរើន និងជឿនលឿន"។

ដើម្បីដាក់ពាក្យចូលរួមបាន អ្នកត្រូវបំពេញនូវល័ក្ខខ័ណ្ឌខាងក្រោម៖

  • ជាសហគ្រិនស្ត្រី
  • មានអាជីវកម្មទ្រង់ទ្រាយមធ្យមដែលមានមនុស្សចាប់ពីម្នាក់ទ្បើងទៅ
  • មានទីតាំងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
  • អាចធ្វើដំណើរមករៀននៅរាជធានីភ្នំពេញ ដោយរ៉ាប់សាហ៊ុយចំណាយផ្ទាល់ខ្លួន
  • ប្តេជ្ញាចិត្តមករៀនជារៀងរាល់ខែ រយៈពេល ៦ ខែ
  • មានការប្តេជ្ញាចិត្តក្នុងការពង្រីកអាជីវកម្ម និង បង្កើតនូវ ឱកាសការងារដល់ប្រជាជនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា

តេីអ្នកចង់ក្លាយជាសហគ្រិនស្រ្តីដ៏ជោគជ័យនិងសម្រេចក្តីស្រមៃអាជីវកម្មរបស់អ្នកដែរឫទេ?

សូមរួសរាន់ឡើងមក ចុះឈ្មោះ ឥលូវនេះដើម្បីទទួលបានអាហារូបករណ៏ 100% !

ឈប់ទទួលពាក្យនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះ។