នៅប្រទេសកម្ពុជាមានសហគ្រិនស្ត្រី ៦០% មានអាជីវកម្មធុនតូច និង មធ្យម។ ដោយឡែកមានសហគ្រិនស្ត្រី តែ ២% ប៉ុណ្ណោះដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម។ ដូចនេះ  ស៊ី អ៊ិនវេសមិន (SHE Investments) បានសហការជាមួយស្ថានទូតអង់គ្លេសនៅកម្ពុជាដើម្បីធ្វើការរួមគ្នាក្នុងការជួយលើកកម្ពស់សហគ្រិស្ត្រីនៅកម្ពុជាក្នុងការផ្លាស់ប្តូរពីធុរកិច្ចធុនតូចទៅជាធុរកិច្ចផ្លូវការ។

ឥលូវនេះ ស៊ី អ៊ិនវេសមិន ផ្តល់អាហារូបករណ៍សម្រាប់កម្មវិធីអភិវឌ្ឍនអាជីវកម្មជាន់ខ្ពស់ (SHE Growth Accelerator Program) ។ កម្មវិធីនេះបង្កើតឡើងសម្រាប់សហគ្រិនស្ត្រីដែលត្រៀមខ្លួនក្នុងផ្លាស់ប្តូរពីអាជីវកម្មលក្ខណៈគ្រួសារទៅជាអាជីវកម្មផ្លូវការ ស្វែងរកការបណ្តាក់ទុនបន្ថែម និងការចូលទីផ្សារអន្តរជាតិនៅថ្ងៃអនាគត។

P1240084.JPG

តើអ្នកមានចំណាប់អារម្មណ៍ដាក់ពាក្យអាហារូបករណ៍នេះមែនដែរឬទេ? អញ្ជឹងមកមើល  ហេតុផល 5 យ៉ាងដែលអ្នកគួរដាក់ពាក្យអាហារូបករណ៍មកកាន់កម្មវិធី អភិវឌ្ឍនអាជីវកម្មជាន់ខ្ពស់ (SHE Growth Accelerator Program)។

១. ផ្តល់ឱកាសអាហារូបករណ៍ ១០០% សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា

ស៊ី អ៊ិនវេសមិន (SHE Investments) ផ្តល់អាហារូបករណ៍វគ្គអភិវឌ្ឍនអាជីវកម្មជាន់ខ្ពស់ ១០០% ដែលមានតម្លៃស្មើ $៩៩៥។  

២. ទទួលបានវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មរយៈពេល ៦ខែ

អ្នកនឹងទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលជារៀងរាល់ខែ រយៈពេល ៦ ខែ (២ថ្ងៃ ក្នុង ១ខែ)។ អ្នកនឹងទទួលបានចំណេះដឹងដូចជា ដំណើរការលម្អិត និងការរៀបចំឯកសារក្នុងការចុះបញ្ជីពាណិជ្ជកម្ម ការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិក វិធីសាស្ត្រដោះស្រាយបញ្ហា និងភាពជាដឹកនាំជាដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកនឹងមានឱកាសក្នុងការបង្កើតបណ្តាញជាមួយសហគ្រិនស្ត្រីដទៃទៀត។

IMG_7574.JPG

៣. ទទួលបានការប្រឹក្សាយោបល់អាជីវកម្មជាមួយអ្នកជំនាញ

ក្នុងកំឡុងការចូលរួមវគ្គបណ្តុះបណ្តាល ៦ ខែនេះអ្នកនឹងទទួលបានការប្រឹក្សាយោបល់អាជីវកម្មជាមួយអ្នកជំនាញដោយឥតគិតថ្លៃ។

៤. ទទួលការប្រឹក្សាយោបល់ពីការចុះឈ្មោះបញ្ជីពាណិជ្ជកម្មដោយឥតគិតថ្លៃ

រាល់បញ្ហា ឬ ចម្ងល់ទាក់ទងនឹងការរៀបចំឯកសារ ឬ ទំនួលខុសត្រូវផ្សេងៗក្នុងការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មអ្នកនឹងទទួលសេវាប្រឹក្សាយោបល់ដោយមិនគិតថ្លៃ។

៥. អ្នកអាចទទួលបានឱកាសក្នុងការទទួលបានអាហារូករណ៍ក្នុងការចុះឈ្មោះបញ្ជីពាណិជ្ជកម្ម

បើសិនជាអ្នកដាក់ពាក្យចូលរួមកម្មវិធីកម្មវិធីអភិវឌ្ឍនអាជីវកម្មជាន់ខ្ពស់ (SHE Growth Accelerator Program) អ្នកអាចទទួលបានឱកាសទទួលអាហារូបករណ៍ក្នុងការចេញថ្លៃក្នុងការចុះឈ្មោះបញ្ជីពាណិជ្ជកម្មក្នុងតម្លៃចាប់ពី ១,០០០ ទៅ ២,០០០ ដុល្លាសហរដ្ឋអាមេរិក។

បើសិនជាអ្នកជាសហគ្រិនស្ត្រីដែលមានបំណងក្នុងការផ្លាស់ប្តូរពីធុរកិច្ចធុនតូចទៅជាធុរកិច្ចផ្លូវការ សូមចុះឈ្មោះ មកកាន់កម្មវិធីយើងនៅថ្ងៃនេះដើម្បីក៊ំឲ្យឱកាសល្អកន្លងផុតទៅ។ 

សម្រាប់ព័ត៌មានបន្ថែមសូមចុះឈ្មោះចូល រួមកម្មវិធីផ្តល់ព័ត៌មាន អាហារូបករណ៍សម្រាប់វគ្គ "កម្មវិធីអភិវឌ្ឍនអាជីវកម្មជាន់ខ្ពស់"។

ឈប់ទទួលពាក្យថ្ងៃ សុក្យ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨

លេខទំនាក់ទំនង៖ 012 30 49 46/ 085 578 378/010 354 605