អ្នកស្រី យឿន ចាន់ធូ

ម្ចាស់អាជីវកម្ម ប្រេងដូងសញ្ញាទេវតា

អតីតសិក្ខាកាម សីុ អិុនវេសមេន

មកដល់សព្វថ្ងៃនេះ អ្នកស្រី ចាន់ធូ បានដំណើរការអាជីវកម្ម ប្រងដូងសញ្ញទេវតារយៈពេល 14 ខែហើយ។ នៅកំឡុងពេលវគ្គបណ្តុះបណ្តាលគាត់ទទួលបានការលើកទឹកចិត្ត ការគាំទ្រជាច្រើនពីសហគ្រិនស្ត្រីផ្សេងទៀត និង អ្នកសម្របសម្រួលនៅ សីុ អិុនវេសមិន ក៏បានជួយជំរុញឲ្យគាត់ខិតខំ ពុះពាររហូតដល់គាត់សម្រេចនៅក្តីស្រមៃអាជីវកម្មរបស់គាត់។ នៅឆ្នាំ ២០១៥ គាត់បានចូលរួមសន្និបាតដ៏ធំប្រចាំឆ្នាំរបស់ សីុ អិុនវេសមិន។ ហើយ គាត់បានដាក់ឈ្មោះដើម្បីប្រកួតធ្វើបទបង្ហាញពីគំនិតអាជីវកម្មរបស់គាត់។ នោះគឺជាលើកទីមួយរបស់គាត់ក្នុងការធ្វើបទបង្ហាញជាសាធារណៈនៅមុខមនុស្សជាច្រើន។ នៅក្នុងការប្រកួតនោះអ្នកស្រី ចន្ធូបានធ្វើបទបង្ហាញពីអត្ថប្រយោន៍នៃការធ្វើប្រើប្រាស់ប្រេងដូងចំពោះសុខភាព និង សម្រស់។ ដោយការមានទំនុកចិត្តខ្ពស់ និង ជំនឿជឿជាក់លើផលិតផលដែលផលិតដោយដៃរបស់សហគ្រិនស្ត្រីខ្មែរ បានធ្វើឲ្យគាត់ទទួលបានជ័យលោភីលេខ ១ នៅក្នុងការប្រកួត។ ថ្វីត្បិតបើអ្នកស្រីបានសម្រេចក្តីស្រមៃរបស់អ្នកស្រីមួយកម្រិត ប៉ុន្តែអ្នកស្រីនៅតែមិនឈប់ត្រឹមនេះនោះទេ អ្នកស្រីមានក្តីស្រមៃក្នុងការពង្រីកទីតាំង និង ជួយលើកស្ទួយផលិតផលដែលផលិតដោយដៃស្ត្រី។ 

ថ្មីៗនេះ ក្រុមការងារ សីុ អិុនវេសមិន បានចុះទៅសម្ភាសន៍ អ្នកស្រី ចាន់ធូ បន្ទាប់ពីគាត់បញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន។ តោះសូមមកអានទាំងអស់គ្នា ថាតើបទសម្ភាសន៍នោះគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាដែរ?

សំណួរ: តើអ្នកស្រីស្គាល់ សីុ អិុនវេសមិន តាមរយៈណាដែរ?

ចម្លើយ: ខ្ងំុស្គាល់ សីុ អិុនវេសមិន តាមរយៈមិត្តភក្ត័ និង គេហទំព័រ សីុ អិុវេសមិន។ 

សំណួរ: ហេតុអ្វីបានជាអ្នកសម្រេចចិត្តចូលរួមវគ្គបណ្តុះបណ្តាលរបស់ សីុ អិុនវេសមិន?

ចម្លើយ: ពីព្រោះខ្ងំុគិតថាវាជាឱកាសដ៏ល្អក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្ងំុឲ្យមានការរីកចំរើន។ 

សំណួរ: តើអ្នកស្រីអាចប្រាប់យើងបានទេថាបញ្ហាអ្វីខ្លះដែលអ្នកស្រីប្រឈម

ចម្លើយ: កាលពីចាប់ផ្តើមអាជីវកម្ម ខ្ងំុស្នាក់នៅជាមួយមិត្តរបស់ខ្ងំុ វាមានភាពលំបាកខ្លាំងណាស់ក្នុងការផលិតផលប្រេងដូង។ ជាងនេះទៅទៀត ខ្ងំុមិនមានប្រាក់ទុនគ្រប់គ្រាន់ ហើយខ្ងំុថែមទាំងមិនមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តទៅលើហិរញ្ញវត្ថុអាជីវកម្ម។ 

ផលិតផលប្រងដូងដែលផលិតដោយ អ្នកស្រី ចាន់ធូ

ផលិតផលប្រងដូងដែលផលិតដោយ អ្នកស្រី ចាន់ធូ

សំណួរ: បន្ទាប់ពីវគ្គបណ្តុះបណ្តាលអាជីវកម្មនៅ សីុ អិុនវេសមិន តើមានអ្វីខ្លះផ្លាស់ប្តូរនៅក្នុងអាជីវកម្ម ក៏ដូចជាជីវិតអ្នកស្រីផ្ទាល់? 

ចម្លើយ: បន្ទាប់ពីវគ្គបណ្តុះបណ្តាលអាជីវកម្មនៅ សីុ អិុនវេសមិន ខ្ងំុមានការផ្លាស់ប្តូរច្រើន។ ខ្ងំុមានទំនុកចិត្តក្នុងការសម្រេចចិត្តខ្ពស់ជាងមុន ហើយអ្វីដែលពិសេសជាងនេះទៅទៀត ខ្ងំុបានសម្រេចក្តីស្រមៃដែលខ្ងំុចង់មានទីកន្លែងផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការផលិតប្រេងដូង។ មិនត្រឹមតែប៉ុណ្ណោះ ខ្ងំុបានបង្កើនការលក់ តាមរយៈការប្តេជ្ងាចិត្តលើការកត់បញ្ជីចំណូលចំណាយជារៀងរាល់ថ្ងៃ ហើយធ្វើការវិភាគលើវា។ 

សំណួរ: តើអ្នកស្រីមានដំបូន្មានអ្វីចង់ផ្តល់ទៅស្ត្រីដែលគាត់ចង់ចាប់ផ្តើមអាជីវកម្ម?

ជាដំបូង ខ្ងំុសូមលើកទឹកចិត្តឲ្យស្ត្រីដែលចង់ចាប់ផ្តើមអាជីវកម្មកំុបោះបង់ចោលនៅក្តីស្រមៃរបស់ខ្លួន។ អ្នកត្រូវតែជឿជាក់លើខ្លួនឯង មិនត្រូវរាថយជាដាច់ខាតមិនថាមានឧបសគ្គអី្វកើតឡើងក៏ដោយ។ ជំនះគ្រប់ឧបសគ្គទាំងអស់ដែលបានកើតឡើងនោះអ្នកនឹងទទួលបានជោគជ័យ។ មួយវិញទៀត ខ្ងំុសូមលើកទឹកចិត្តឲ្យអ្នកស្វែងរកវគ្គបណ្តុះបណ្តាលណាមួយដែលអ្នកគិតថាវាត្រូវនឹងអ្វីដែលអ្នកចង់បាន។ ការចូលរួមវគ្គបណ្តុះបណ្តាលវាល្អណាស់សម្រាប់អ្នកក្នុងការបង្កើនចំណេះដឹងបន្ថែម និង ការបង្កើតបណ្តាញ។ លើសពីនេះទៅទៀត ពេលដែលអ្នកមានចម្ងល់ ឬ ជួបបញ្ហាអ្វីមួយអ្នកអាចស្វែងរកនរណាម្នាក់ដែលធ្លាប់មានបញ្ហាស្រដៀងអ្នកដើម្បីពិភាក្សាគ្នា ព្រោះនៅក្នុងវគ្គបណ្តុះបណ្តាលអាជីវកម្មនៅ សីុ ខ្ងំុបានជួបជាមួយសហគ្រិនស្ត្រីដ៏អស្ចារ្យផ្សេងទៀតដែលវាជាឱកាសល្អសម្រាប់ខ្ងំុក្នុងការពីភាក្សា ក៏ដូចជាពិគ្រោះយោបល់ផ្សេងជំុវិញគំនិតអាជីវកម្ម។ ហើយពួកយើងតែងតែសហការ និង លើកទឹកចិត្តគ្នាទៅវិញទៅមក។ 

ប្រងដូងសុទ្ធ 100% ដែលផលិតដោយដៃសហគ្រិនស្ត្រីខ្មែរ

ប្រងដូងសុទ្ធ 100% ដែលផលិតដោយដៃសហគ្រិនស្ត្រីខ្មែរ

សំណួរ: សូមអ្នកស្រីរៀបរាប់នូវពាក្យបីម៉ាត់ដែលចង់បង្ហាញពីអារម្មណ៍របស់អ្នកស្រីពីកម្មវិធីសិក្សារបស់ សីុ អិុនវេសមិន

ចម្លើយ: សុភមង្គល កម្លាំងចិត្ត និង ការលើកទឹកចិត្ត 

សំណួរ: តើអ្នកណែនាំកម្មវិធីរបស់ សីុ អិុនវេសមិនទៅអ្នកដទៃទេ?

ចម្លើយ: ប្រាកដណាស់ខ្ញុំនឹងណែនាំស្ត្រីដ៏ទៃទៀតឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាលមួយនេះ។

ជាចុងក្រោយសូមអរគុណអ្នកស្រី យឿន ចាន់ធូ យ៉ាងខ្លាំងដែលគាត់មានភាពក្លាហានក្នុងការចែករំលែកនូវបទពិសោធន៍របស់គាត់។ យើងពិតជាមានមោទនភាពមែនទែនក្នុងការបន្តជួយគាំទ្រគាត់ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍របស់គាត់។ 

ដើម្បីចុះឈ្មោះមកកាន់វគ្គសិក្សាយើងសូមចូលទៅកាន់លីងនេះ https://www.sheinvestments.com/apply-/