Accelerator group 8.JPG

65% នៃស្ត្រីនៅក្នុងប្រទេសកម្ពុជាជាម្ចាស់អាជីវកម្មខ្នាតតូច  ប៉ុន្តែអាជីវកម្មទាំងនោះមានឱកាសតិចតួចណាស់ក្នុងការពង្រីកខ្លូន និងក្លាយជាអាជីវកម្មផ្លូវការ។ ម្ចាស់សហគ្រាសតូចនិងមធ្យមដែលមានអាជីវកម្មជាផ្លូវការនៅប្រទេសកម្ពុជាភាគច្រើនគឺជាបុរស។ 
តើហេតុអ្វីស្ត្រីនៅតែមិនមានឱកាសនៅក្នុងការបង្កើតប្រាក់ចំណេញឲ្យបានច្រើនមុន និងផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនឲ្យក្លាយជាអាជីវកម្មផ្លូវការបានដូចបុរស?

នេះគឺជាកត្តារារាំងក៏ដូចជាឧបសគ្គដែលសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជាបានជួប៖ 

  • កង្វះការទទួលបានការគាំទ្រផ្នែកសិក្សា ឬវិជ្ជាជីវៈ 
  • កង្វះការទទួលបានការគាំទ្រពីវគ្គបណ្តុះបណ្តាលអាជីវកម្ម
  • កង្វះជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ 
  • ខ្វះលទ្ធភាពទទួលបានទុនហិរញ្ញវត្ថុ និងការវិនិយោគ
  • កង្វះការគាំទ្រ និងកម្លាំងចិត្តពីក្រុមគ្រួសារក្នុងការធ្វើអាជីវកម្មព្រោះដោយសាតែគាត់ជាស្ត្រី
  • កត្តារារាំងដោយសារវប្បធម៌ និងកាតព្វកិច្ចដែលគាត់ត្រូវធ្វើដោយមានការដាក់សម្ពោធពីក្រុមគ្រួសារ
Makara and lady making products - photo from front.jpg

តើហេតុអ្វីយើងត្រូវយកចិត្តទុកដាក់លើបញ្ហាទាំងនេះ? 
ការវិនិយោគលើស្ត្រីមានន័យថាការវិនិយោគទៅលើគ្រួសារទាំងមូល។ ស្ត្រីមានលទ្ធភាពច្រើនជាងបុរសក្នុងការបំពេញតម្រូវការរបស់កូនៗ ដូចជាសុខភាពនិងការអប់រំដែលការងារទាំងនេះហើយវានឹងបង្កើតឱ្យមានធនធានមនុស្សសម្រាប់អនាគតកាន់តែច្រើន។ តាមការសិក្សា ស្ត្រីបានយក 90% នៃប្រាក់ចំណូលរបស់ពួកគាត់ទៅផ្គត់ផ្គង់នៅក្នុងគ្រួសាររបស់ពួកគាត់។ មិនតែប៉ុណ្ណោះ ស្រ្តីបានចូលរួមក្នុងការគាំទ្រដល់ស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ពួកគាត់ផងដែរ។ តាមរយៈការចូលរួមនេះវាបានបង្កើតផលប៉ះពាល់វិជ្ជមានដល់គ្រួសារ និងសង្គម។ 

អី្វដែលសំខាន់បំផុត បើយើងនៅតែបន្តក្នុងការគាំទ្រដល់សហគ្រិនស្រីនោះមានមានន័យថា 50% នៃប្រជាជនសរុបកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ ស្រមៃមើលថា បើសិនកម្រិតនៃការអាចពង្រីកអាជីវកម្មរបស់ស្ត្រីមានភាពដូចគ្នាទៅនឹងបុរសបច្ចុប្បន្ន នោះផលប៉ះពាល់វិជ្ជមានជាច្រើននឹងកើតមានឡើង! 

DSC_0044.JPG

តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយគាំទ្រដល់សហគ្រិនស្ត្រី?

យើងអាចចាប់ផ្តើមពីការអប់រំខ្លួនយើងអំពីការរើសអើងយេនឌ័រដែលស្ត្រីប្រឈមក្នុងជីវិតផ្ទាល់ខ្លួននិងអាជីវកម្ម។ ដូចជាអាន និងសិក្សាបន្ថែមពីសមភាពយេនឌ័រ។ 
ស្ត្រីចំណាយពេលជាច្រើនដើម្បីធ្វើការងារផ្ទះនិងមើលថែកូន ដូច្នេះពួកគាត់មិនមានពេលវេលាច្រើនដើម្បីផ្តោតលើអាជីវកម្មរបស់ពួកគេទេ។ ដូច្នេះសូមបុរសគ្រប់រូបជួយសម្រាលការងារភរិយាផង ហើយលើសពីនេះ សូមចូលរួមក្នុងការ
លើកទឹកចិត្តនិងគាំទ្រពួកគាត់ក្នុងការសម្រេចគោលដៅរបស់ពួកគាត់។ យើងត្រូវតែជឿជាក់លើកម្លាំង និងភាពក្លាហានរបស់របស់ស្ត្រីលើការវិនិយោគក្នុងមុខជំនួញរបស់ពួកគាត់។
 

សម្រាប់សហគ្រិនដែលបានអានអត្ថបទនេះហើយមានចំណាប់អារម្មណ៍ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មបន្ថែម ហើយត្រូវការការគាំទ្រពីសហគ្រិនស្ត្រីដទៃទៀត។ សូមដាក់ពាក្យមកចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មនៅ សីុ អិុនវេសមិន