ហេតុផល 5 ដែលសហគ្រិនស្ត្រីគួរចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មនៅ សីុ អិុនវេសមិន (SHE Investments)

 រូបភាពពីថ្នាក់បណ្តុះបណ្តាលអាជីវកម្មខ្នាតតូច វគ្គ 3 ឆ្នាំ 2017

រូបភាពពីថ្នាក់បណ្តុះបណ្តាលអាជីវកម្មខ្នាតតូច វគ្គ 3 ឆ្នាំ 2017

នៅក្នុងប្រទេសកម្ពុជា អាជីវកម្មខ្នាតតូចប្រមាណជាង ៦៥ % ត្រូវបានដំណើរការដោយស្ត្រីតាមប្រព័ន្ធសេដ្ឋកិច្ចក្រៅផ្លូវការ ខណៈដែលបុរសភាគច្រើនត្រូវបានគេទទួលស្គាល់ជាម្ចាស់សហគ្រាសខ្នាតធំដែលមានការចុះបញ្ជីនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។ កត្តាដែលសហគ្រិនស្ត្រីមិនទាន់អាចពង្រីកអាជីវកម្មបានល្អប្រសើរ និង ធំ ដូចបុរស ក៏ព្រោះតែកង្វះការគំាទ្រពីក្រុមគ្រួសារ ចំណេះដឹង អ្នកប្រឹក្សាយោបល់ ដើមទុន ការសម្របសម្រួលតាមប្រព័ន្ធផ្លូវច្បាប់ និង បណ្តាញគាំទ្រអាជីវកម្មជាដើម។ អាស្រ័យហេតុនេះ សហគ្រាសសង្គម ស៊ី អ៊ិនវេសមិន មាន ចក្ខុវិស័យ និង គោលដៅយ៉ាងជាក់លាក់ក្នុងការពង្រឹងសិទ្ធិអំណាចរបស់សហគ្រិនស្ត្រីដើម្បីជាកិច្ចអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេឲ្យទៅជាប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ ដោយពាំនំាមកនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងហេតុផលដូចខាងក្រោម៖

១.ការបណ្តុះបណ្តាលជំនាញ(Training Skills): ជាការពិតណាស់ សហគ្រិនស្ត្រីខ្នាតតូចភាគច្រើនពុំសូវបានចាប់អារម្មណ៍ និង មានពេលគ្រប់គ្រាន់ដើម្បីឆក់យកឪកាសក្នុងការសិក្សាបន្ថែមពីអាជីវកម្មរបស់ខ្លួននោះទេ។ ដោយទ្បែកនៅស៊ី យើងគិតគូរពីការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរបស់ស្ត្រីជាមុនសិន មុននឹងឈានដល់ការគ្រប់គ្រងអាជីវកម្មឲ្យបានល្អប្រសើរដើម្បីក្រុមគ្រួសារ និង សហគមន៍របស់ពួកគាត់។

២.ការប្រឹក្សាយោបល់ជាក្រុម និង ផ្ទាល់ខ្លួន (Peer and Personalized Mentoring): ក្រៅពីការបណ្តុះបណ្តាលលើជំនាញទន់ និង រឹងនៅក្នុងថ្នាក់រៀន សហគ្រិនស្ត្រីរបស់យើងក៏ទទួលបានការលើកចិត្ត និង ការប្រឹក្សាយោបល់រាល់បញ្ហាដែលកើតមានចំពោះពួកគេ រឺ នៅក្នុងអាជីវកម្ម ដោយរៀននូវជំនាញក្នុងការដោះស្រាយបញ្ហា ផងដែរ។

P3241476.JPG

៣.ការកសាងបណ្តាញសហគ្រិនស្ត្រីទ្រង់ទ្រាយធំ (Alumni Network): ខណៈដែលកំពុងសិក្សា និង ក្រោយពេលបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលរបស់យើង សហគ្រិនស្ត្រីទំាងអស់មានឱកាសជួបបណ្តាញសំខាន់ៗ និង កសាងទំនាក់ទំនងជាមួយសហគ្រិនស្ត្រីដ៏ជោគជ័យផ្សេងទៀត។ យើងជាសហគមន៍មួយសម្រាប់សហគ្រិនស្ត្រីដែលត្រូវការគាំទ្រ និង ការលើកស្ទួយគ្នាទៅវិញទៅមកដើម្បីជម្រុញឲ្យមានការរីកចម្រើនតាំងពីអាជីវកម្មខ្នាតតូច និង មធ្យម រហូតដល់ ក្លាយជាអាជីវកម្មផ្លូវការ។

៤.ការបង្កើនប្រាក់ចំណូល និង ឱកាសការងារ ( Sale Increase and Employment Creation):  ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែមានគោលដៅលក់ឲ្យបានច្រើន ដូច្នេះយើងក៏បង្ហាត់បង្រៀនម្ចាស់អាជីវកម្មទាំងអស់ពីវិធីសាស្ត្រក្នុងការធ្វើទីផ្សារ និង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធានមនុស្ស ឲ្យកាន់តែមានប្រសិទ្ធិភាពដើម្បីជួយឲ្យមុខរបររបស់ពួកគាត់អាចពង្រីកខ្លួនបាន និង មានលទ្ធភាពជួលមនុស្សបានកាន់តែច្រើនផងដែរ។

៥.ការដាក់ពាក្យស្នើសុំកម្ចី រឺ ឱកាសវិនិយោគទុន ( Loan and Investment Opportunities): ក្រោយពីបញ្ចប់ការសិក្សានៅ ស៊ី សហគ្រិនស្ត្រីរបស់យើងត្រូវលើកចិត្តឲ្យដាក់ពាក្យស្នើសុំកម្ចីដើម្បីពង្រីកអាជីវកម្មដែលអាចជាការវិនិយោគទុន រឺ កម្ចីសុទ្ធសាធពីបណ្តាញសហគ្រិនភាពដ៍ធំរបស់យើង។
ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យដាក់ពាក្យមកកាន់ សីុ អិុនវេសមិន (SHE Investments)នៅថ្ងៃនេះ